ការចិញ្ចឹមសត្វ
របរកសិកម្ម ៥ ដែលសំបូរទីផ្សារមិនចេះអស់ តែមិនសូវមានអ្នកចាប់អារម្មណ៍ធ្វើ។ ជាការពិតណាស់ថារបរទាំងនេះពិតជាមានសក្ដានុពលខ្លាំង និងមានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មិនចាំបាច់នាំចេញទៅទីផ្សារក្រៅប្រទេសក៏អាចលក់បានក្នុងតម្លៃថ្លៃដែរ។ ខាងក្រោយនេះគឺជារបរកសិកម្ម ៥ ដែលកសិករគួរសំឡឹងមើល៖
១.ដាំដំណាំផាសិន
ម្ចាស់ចំការផាស៊ិនមួយកន្លែងនៅតំបន់ដាក់ដាំបានបញ្ជាក់ថា ផ្លែឈើរបស់ខេត្ដមណ្ឌលគីរីនេះ លក់មិនដែលទាន់តម្រូវការទីផ្សារឡើយ ទោះជាមានដល់ទៅរាប់តោន ក៏នៅតែផ្គត់ផ្គង់តម្រូវការទីផ្សារមិនគ្រាន់។
២.ដាំប្រទាលកន្ទុយក្រពើ
ដំណាំប្រទាលកន្ទុកក្រពើ មិនសូវជាមានអ្នកដាំច្រើនប៉ុន្មានទេនៅក្នុងស្រុកខ្មែរ ជាពិសេសប្រទាលកន្ទុយក្រពើដែលលោកអ្នកឃើញមានលក់នៅតាមផ្សារមានធាងធំៗនោះគឺសុទ្ធសឹងតែនាំចូលពីក្រៅប្រទេស។ គួរបញ្ជាក់ដែលថាពូជប្រទាលកន្ទុយក្រពើអាមេរិកនេះគឺងាយស្រួលដាំខ្លាំង ហើយថែមទាំងលក់បានថ្លៃថែមទៀតផង។
៣.ចិញ្ចឹមត្រីឆ្លូញ
ត្រីឆ្លូញជាប្រភេទដែលមិនសូវមានអ្នកចាប់អារម្មណ៍ចិញ្ចឹមប៉ុន្មានទេ ដោយសារតែខ្វះបច្ចេកទេសចិញ្ចឹម។ ដោយឡែកទីផ្សាររបស់ត្រីឆ្លូញគឺទូលាយខ្លាំងណាស់ ហើយក៏មានតម្លៃខ្ពស់ផងដែរ។ ដូច្នេះវាជាឱកាសដ៏ល្អសម្រាប់អ្នកដែលចាប់ផ្ដើុមមុនគេ។
៤.ចិញ្ចឹមបង្កងអូស្រ្តាលី
ជាទូទៅមុខរបមួយនេះកំពុងតែផ្ទុះឡើងខ្លាំងណាស់សព្វថ្ងៃ ហើយវាជាមុខរបរមួយចំណូលខ្ពស់ ដែលភាគច្រើនវាជាឱកាសសម្រាប់អ្នកនៅតាមខេត្ត កំពង់សោម និងប៉ោយប៉ែតជាដើម ជាពិសេសការប្រកបមុខរបរចិញ្ចឹមបង្កងអូស្រ្តាលីនេះគឺទទួលបាននៅចំណូលខ្ពស់ ខ្ទង់ម៉ឺនដុល្លារ ។ ព្រោះយើងមានទីផ្សារច្រើនកំពង់រងចាំ ដូចជាភោជនីយដ្ឋាន អាហាររដ្ឋានរបស់ចិនមានច្រើនណាស់នៅស្រុកខ្មែរក្នុងការផ្គត់ផ្គង់អាហារទាំងនោះជូនភ្ញៀវ តួរយ៉ាងជនជាតិចិននិយម និងចូលចិត្តបរិភោគអាហារប្រភេទនេះខ្លាំងណាស់ ជាក់ស្តែងបង្កងយក្សអូស្រ្តាលី ដូច្នេះវាជាសញ្ញាណមួយដែលបង្ហាញថាសហគ្រិននៅស្រុកខ្មែរត្រូវឆ្លៀតឱកាសមួយនេះបំពេញតម្រូវការអោយបាន ស្របពេលដែលវាកំពុងតែមានទីផ្សារនាពេលបច្ចុប្បន្ន និងទៅអនាគត ។
៥.ចិញ្ចឹមបង្គាទឹកសាប
ការចិញ្ចឹមបង្គាទឹកសាបវាកំបង់តែត្រូវប៉ាន់ខ្លាំងស្របពេលដែលប្រជាជនភាគច្រើននិយមចូលចិត្តទទួលទាន ហើយរបរកស៊ីមួយនេះវាចំណាយដើមទុនមិនច្រើនឡើយ ស្របពេលដែលអ្នកនៅតាមខេត្តភាគច្រើនសុទ្ធតែអាចចាប់ផ្តើមរបរមួយនេះបានយ៉ាងងាយ ។ ជាក់ស្តែងដូចជាថៅកែបង្គាម្នាក់ដែល Business Cambodia ជួបសម្ភាសពី កសិដ្ឋានចិញ្ចឹមបង្គាមួយកន្លែង នៅក្នុងប្រទេសកូរ៉េមានទំហំដីកន្លះហិចតា កំពុងចិញ្ចឹមបង្គាយក្ស ហើយត្រូវបានចំណាយក្នុងចិញ្ចឹមបង្គាត្រឹមតែ ៥០០០ ដុល្លារតែប៉ុណ្ណោះក្នុងដំណាក់់កាលដំបូង ហើយចំណាយទៅលើការទិញចំណីប្រមាណ ១៥០០ ដុល្លារក្នុង ១ រដូវ តែក្នុងការរកចំណូលត្រឡប់មកវិញពីការលក់បង្គាយក្សមិនតិចជាង ៣០០០០ ដុល្លារនោះទេ៕
អត្ថបទដោយ៖ សារ ធូរា៉