សូមស្វាគមន៍ មកកាន់ កសិដ្ឋានស្រុកខ្មែរ (Cambodian Farms) យើងខ្ញុំមានការចិញ្ជឹមមាន់ នឹងបន្លែផ្សេងៗជាច្រើន ដើម្បីបម្រើជូនអតិថិជន បើចាប់អារម្មណ៍ សូមទាក់ទង មកលេខទូរស័ព្ទ 087 21 4040 /090 60 4040

Feed recipes

#រូបមន្តផ្សំចំណីកូនមាន់ពីអាយុ ១ ថ្ងៃ ដល់ 50 ថ្ងៃ ប្រូតេអីុនយ៉ាងតិច ២១%!
ស៊ីមិនរាក មិនរួញកធ្លាក់ស្លាប ជួយអោយកូនមាន់សុខភាពល្អ!
🐧 រូបមន្តផ្សំចំណី ៣០ គីឡូក្រាម
👉ពោត ១១.៤ គីឡូក្រាម
👉កន្ទក់ ៦.៦ គីឡូក្រាម
👉កាកសៀង ៨.៧ គីឡូក្រាម
👉ម្សៅត្រី ១.៥ គីឡូក្រាម
👉ប្រេងឆា ០.៩ គីឡូក្រាម
👉អំបិល ០.០៩ គីឡូក្រាម
👉បាសមិចសាច់ ០.៩ គីឡូក្រាម
បញ្ជក់អាចប្រើ ស្មិចតា ត្រឹម ០.០៣ គីទ្បូក្រាម
សំរាប់កូនមាន់ក្នុងអាយុប៉ុណ្ណឹង ហាមប្រើចុងអង្ករ វានាំអោយកូនមានមានបញ្ហារាកជាប់គូថ ឬក្តៀនលាមក និងធ្វើអោយកូនមាន់រួញក!
សំរាប់ការដាក់ចំណី ត្រូវផ្តល់ចំណី ដោយការអោយសីុសេរី ២៤ ម៉ោង ដើម្បីអោយកូនមាន់មានការលូតលាស់ល្អ និងសុខភាពល្អ កាត់បន្ថយបានអត្រាឈឺ និងងាប់។
ត្រូវផ្តល់ស្អាត និងអោយផឹកអោយបានគ្រប់គ្រាន់ដោយមានការលាយវីតាមីន ជាពិសេសការផ្តល់កំដៅ និងគ្រប់គ្រងបរិយាកាសទាំងក្នុង និងក្រៅទ្រុងអោយបានល្អ និងសមស្របតាមតំរូវការរបស់កូនមាន់។

No comments:

Post a Comment